5 ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយទ្រង់នឹងឆ្លើយមកយើងខ្ញុំ ដោយការគួរស្ញែងខ្លាចតាមសេចក្ដីសុចរិតទ្រង់ជាទីទុកចិត្តសង្ឃឹមស្មោះនៃគ្រប់ទាំងចុងផែនដីបំផុតហើយនឹងចុងសមុទ្រនៅទីឆ្ងាយផង
6 ទ្រង់បានតាំងអស់ទាំងភ្នំឲ្យមាំមួន ដោយឥទ្ធិឫទ្ធិនៃទ្រង់ទ្រង់ក្រវាត់ដោយឫទ្ធានុភាព
7 ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹងព្រមទាំងសូរសន្ធឹកនៃរលកនិងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
8 ឯពួកអ្នកដែលនៅទីឆ្ងាយបំផុតគេក៏ខ្លាចដោយការអស្ចារ្យរបស់ទ្រង់ទ្រង់បណ្តាលឲ្យពេលព្រលឹមស្រាងនិងពេលល្ងាចព្រលប់ បានអរសប្បាយផងគ្នា
9 ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដីព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើងដោយទន្លេនៃព្រះមានទឹកពេញរួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដីយ៉ាងនោះ
10 ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរក៏ពង្រាបអាចម៍បំណះហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក
11 ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយសេចក្ដីសប្បុរសនៃទ្រង់វិលខួបហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្ដីបរិបូរ