ទំនុក‌ដំកើង 66:16-20 KHOV

16 ៙ មក​នេះ ចូរ​ស្តាប់​ចុះ អស់​អ្នកដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ

17 មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ហើយ​អណ្តាត​ខ្ញុំ​បាន​សរសើរ​ដំកើង​ទ្រង់

18 បើ​ប្រសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចិត្តនោះ​ព្រះ‌អម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ

19 ប៉ុន្តែ​ព្រះ​ទ្រង់​បាន​ស្តាប់​ខ្ញុំ​ហើយទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន

20 សូម​សរសើរ​ព្រះ‌អង្គ ដែល​ទ្រង់​មិន​បាន​បែរ​ចេញ​ពីសេចក្ដី​អធិស្ឋាន​របស់​ខ្ញុំក៏​មិន​បាន​បង្វែរ​សេចក្ដី​សប្បុរស​ទ្រង់​ពី​ខ្ញុំ​ចេញ​ដែរ។