4 ផែនដីទាំងមូលនឹងថ្វាយបង្គំហើយនឹងច្រៀងថ្វាយទ្រង់ផងគេនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់។ –បង្អង់
5 ៙ មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់ធ្វើដល់ពួកមនុស្សជាតិ
6 ទ្រង់បំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោកគេក៏បានដើរកាត់ទន្លេទៅនៅទីនោះយើងខ្ញុំបានរីករាយដោយសារទ្រង់
7 ទ្រង់សោយរាជ្យជារៀងរាបតទៅដោយសារព្រះចេស្តានៃទ្រង់ព្រះនេត្រទ្រង់រំពៃមើលអស់ទាំងសាសន៍មិនត្រូវឲ្យពួកបះបោរលើកគ្នាឡើងឡើយ។ –បង្អង់
8 ៙ ម្នាល ជនទាំងឡាយអើយចូរលើកដំកើងព្រះនៃយើងរាល់គ្នាហើយបន្លឺឡើងឲ្យបានឮសេចក្ដីសរសើរទ្រង់ទួទៅ
9 គឺព្រះដែលរក្សាជីវិតយើងឲ្យរស់នៅក៏មិនឲ្យជើងយើងត្រូវរឥលឡើយ
10 ដ្បិត ឱព្រះអង្គអើយ ទ្រង់បានល្បងលយើងខ្ញុំហើយក៏បានសាកយើងខ្ញុំដូចជាគេសាកប្រាក់ដែរ