ទំនុក‌ដំកើង 66:7-13 KHOV

7 ទ្រង់​សោយ‌រាជ្យ​ជា​រៀង‌រាប​ត​ទៅដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់ព្រះ‌នេត្រ​ទ្រង់​រំពៃ​មើល​អស់​ទាំង​សាសន៍មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​លើក​គ្នា​ឡើង​ឡើយ។ –បង្អង់

8 ៙ ម្នាល ជន​ទាំង‌ឡាយ​អើយចូរ​លើក​ដំកើង​ព្រះ​នៃ​យើង​រាល់​គ្នាហើយ​បន្លឺ​ឡើង​ឲ្យ​បាន​ឮ​សេចក្ដី​សរសើរ​ទ្រង់​ទួទៅ

9 គឺ​ព្រះ​ដែល​រក្សា​ជីវិត​យើង​ឲ្យ​រស់​នៅក៏​មិន​ឲ្យ​ជើង​យើង​ត្រូវ​រឥល​ឡើយ

10 ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ល្បង​ល​យើង​ខ្ញុំ​ហើយក៏​បាន​សាក​យើង​ខ្ញុំ​ដូច​ជា​គេ​សាក​ប្រាក់​ដែរ

11 ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មងហើយ​បាន​ផ្ទុក​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ចង្កេះ​យើង​ខ្ញុំ

12 ទ្រង់​បាន​ឲ្យ​មនុស្ស​ជិះ​ក្បាល​យើង​ខ្ញុំយើង​ខ្ញុំ​បាន​ដើរ​លុយ​ភ្លើង និង​ទឹក​ទៅប៉ុន្តែ​ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ចេញ​មក​នៅ​ទី​ដ៏​មាន​ជា​បរិបូរ​វិញ

13 ទូល‌បង្គំ​នឹង​យក​ដង្វាយ​ដុត ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់ហើយ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ