ទំនុក‌ដំកើង 67:1-5 KHOV

1 សូម​ព្រះ‌អង្គ​អាណិត​មេត្តា​ដល់​យើង​ខ្ញុំហើយ​ប្រទាន​ពរ​ផងសូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​យើង​ខ្ញុំ។–បង្អង់

2 ៙ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ទ្រង់ហើយ​ឲ្យ​អស់​ទាំង​សាសន៍​ដទៃ​បាន​ស្គាល់​សេចក្ដីសង្គ្រោះ​របស់​ទ្រង់​ដែរ

3 ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់ឲ្យ​ជន​ទាំង​អស់​សរសើរ​ដល់​ទ្រង់

4 ឱ​សូម​ឲ្យ​អស់​ទាំង​នគរ​បាន​អរ​សប្បាយហើយ​ច្រៀង​ដោយ​អំណរ​ចុះដ្បិត​ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់ហើយ​គ្រប់‌គ្រង​អស់​ទាំង​នគរ​ដែល​នៅ​ផែនដី។ បង្អង់

5 ៙ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់ឲ្យ​ជន​ទាំង​អស់​សរសើរ​ទ្រង់​ចុះ