2 ៙ ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ទ្រង់ហើយឲ្យអស់ទាំងសាសន៍ដទៃបានស្គាល់សេចក្ដីសង្គ្រោះរបស់ទ្រង់ដែរ
3 ឱព្រះអង្គអើយ សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ឲ្យជនទាំងអស់សរសើរដល់ទ្រង់
4 ឱសូមឲ្យអស់ទាំងនគរបានអរសប្បាយហើយច្រៀងដោយអំណរចុះដ្បិតទ្រង់នឹងជំនុំជំរះអស់ទាំងសាសន៍ដោយទៀងត្រង់ហើយគ្រប់គ្រងអស់ទាំងនគរដែលនៅផែនដី។ បង្អង់
5 ៙ ឱព្រះអង្គអើយ សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ឲ្យជនទាំងអស់សរសើរទ្រង់ចុះ
6 នោះដីនឹងបង្កើតផលឡើង ហើយព្រះដ៏ជាព្រះនៃយើងខ្ញុំទ្រង់នឹងប្រទានពរមកយើងខ្ញុំ
7 ព្រះទ្រង់នឹងប្រទានពរមកយើងខ្ញុំជាពិតហើយអស់ទាំងចុងផែនដីបំផុតនឹងកោតខ្លាចដល់ទ្រង់។