ទំនុក‌ដំកើង 68:13-19 KHOV

13 ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក​នៅ​កណ្តាល​ក្រោល​សត្វគង់​តែ​នឹង​មាន​ស្លាប​ដូច​ជា​ព្រាប​ដែល​ស្រោប​ដោយ​ប្រាក់ហើយ​រោម​ក៏​ស្រោប​ដោយ​មាស​លឿង

14 នៅ​វេលា​ដែល​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​កំចាត់ពួក​ស្តេច​នៅ​ក្នុង​ស្រុកនោះ​បាន​ដូច​ជា​វេលា​ដែល​ហិមៈ​ធ្លាក់​នៅ​លើ​ភ្នំ​សាល‌ម៉ូន។

15 ភ្នំ​បាសាន​ជា​ភ្នំ​នៃ​ព្រះ ភ្នំ​បាសាន​ក៏​មាន​កំពូល​ខ្ពស់

16 ឱ​ភ្នំ​ដ៏​មាន​កំពូល​ខ្ពស់​អើយ ហេតុ​អ្វី​បាន​ជា​មើលដោយ​ច្រណែនដល់​ភ្នំ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​យក​ជា​ទី​លំនៅ​ដូច្នេះអើ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​នៅ​ភ្នំ​នោះ​អស់‌កល្ប‌ជានិច្ច

17 អស់​ទាំង​រាជ‌រថ​របស់​ព្រះ នោះ​មាន​ចំនួន​២​ម៉ឺនគឺ​ទាំង​ពាន់ៗព្រះ‌អម្ចាស់​ទ្រង់​ក៏​គង់​នៅ​កណ្តាល ដូច​ក្នុង​ទី​បរិសុទ្ធនៅ​ភ្នំ​ស៊ី‌ណាយ

18 ទ្រង់​បាន​យាង​ឡើង​ទៅ​ឯ​ស្ថាន​ខ្ពស់ ទ្រង់​បាន​ចាប់ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយព្រម​ទាំង​ទទួល​អំណោយ​ទាន​សំរាប់​ចែក​ឲ្យ​ដល់​មនុស្សគឺ​ដល់​ទាំង​មនុស្ស​បះ‌បោរ​ផង ដើម្បី​ឲ្យ​ព្រះដ៏​ជា​ព្រះ‌យេហូវ៉ា​បាន​គង់​នៅ​ជា​មួយ​នឹង​គេ

19 សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរដែល​ទ្រង់​ទទួល​យក​បន្ទុក​យើង​ខ្ញុំ​រាល់ៗ​ថ្ងៃគឺ​ជា​ព្រះ​ដ៏​ជា​ទី​សង្គ្រោះ​ដល់​យើង​ខ្ញុំ។-បង្អង់