ទំនុក‌ដំកើង 68:19-25 KHOV

19 សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរដែល​ទ្រង់​ទទួល​យក​បន្ទុក​យើង​ខ្ញុំ​រាល់ៗ​ថ្ងៃគឺ​ជា​ព្រះ​ដ៏​ជា​ទី​សង្គ្រោះ​ដល់​យើង​ខ្ញុំ។-បង្អង់

20 ៙ ព្រះ​ទ្រង់​ជា​ព្រះ​ដែល​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួចហើយ​សេចក្ដី​រួច​ពី​ស្លាប់​ក៏​ស្រេច​នៅ​ព្រះ‌យេហូវ៉ាជា​ព្រះ‌អម្ចាស់​ដែរ

21 តែ​ព្រះ​ទ្រង់​នឹង​វាយ​បំបែក​ក្បាល​ពួក​ខ្មាំង​សត្រូវ​ទ្រង់និង​ស្បែក​ក្បាល​របស់​អស់​អ្នក​ដែល​ចេះ​តែ​ដើរ​ក្នុង​សេចក្ដី​កំហុស​របស់​ខ្លួន​ដែរ

22 ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ថាអញ​នឹង​នាំ​គេ​ត្រឡប់​មក​ពី​ស្រុក​បាសានអញ​នឹង​នាំ​គេ​ឲ្យ​វិល​ពី​បាត​សមុទ្រ​មក​វិញ

23 ដើម្បី​ឲ្យ​ឯង​បាន​ជាន់​ឈ្លី​គេព្រម​ទាំង​ជ្រលក់​ជើង​ឯង​ក្នុង​ឈាម​ផងប្រយោជន៍​ឲ្យ​អណ្តាត​ឆ្កែ​បាន​ចំណែក​នៃ​ខ្មាំង​សត្រូវរបស់​ទ្រង់​ដែរ

24 ឱ​ព្រះ‌អង្គ​អើយ គេ​បាន​ឃើញ​ការ​យាង​យាស​នៃ​ទ្រង់ជា​ដំណើរ​របស់​ព្រះ​នៃ​ទូល‌បង្គំ គឺ​ជា​ស្តេច​នៃ​ទូល‌បង្គំដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ

25 ពួក​ចំរៀង​បាន​ដើរ​នាំ​មុខ ពួក​ភ្លេង​បាន​ដើរ​តាម​ក្រោយនៅ​កណ្តាល​ពួក​ស្រី​ក្រមុំ​ដែល​វាយ​ក្រាប់