ទំនុក‌ដំកើង 68:22-28 KHOV

22 ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ថាអញ​នឹង​នាំ​គេ​ត្រឡប់​មក​ពី​ស្រុក​បាសានអញ​នឹង​នាំ​គេ​ឲ្យ​វិល​ពី​បាត​សមុទ្រ​មក​វិញ

23 ដើម្បី​ឲ្យ​ឯង​បាន​ជាន់​ឈ្លី​គេព្រម​ទាំង​ជ្រលក់​ជើង​ឯង​ក្នុង​ឈាម​ផងប្រយោជន៍​ឲ្យ​អណ្តាត​ឆ្កែ​បាន​ចំណែក​នៃ​ខ្មាំង​សត្រូវរបស់​ទ្រង់​ដែរ

24 ឱ​ព្រះ‌អង្គ​អើយ គេ​បាន​ឃើញ​ការ​យាង​យាស​នៃ​ទ្រង់ជា​ដំណើរ​របស់​ព្រះ​នៃ​ទូល‌បង្គំ គឺ​ជា​ស្តេច​នៃ​ទូល‌បង្គំដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ

25 ពួក​ចំរៀង​បាន​ដើរ​នាំ​មុខ ពួក​ភ្លេង​បាន​ដើរ​តាម​ក្រោយនៅ​កណ្តាល​ពួក​ស្រី​ក្រមុំ​ដែល​វាយ​ក្រាប់

26 ឱ​អស់​អ្នក​ដែល​កើត​ពី​ទី​កំណើត​នៃ​អ៊ីស្រា‌អែល​អើយចូរ​លើក​ដំកើង​ព្រះ គឺ​ជា​ព្រះ‌អម្ចាស់ នៅ​ក្នុង​ពួក​ជំនុំ

27 នៅ​ទី​នោះ​មាន​បេន‌យ៉ា‌មីន ជា​ពៅ​បង្អស់ដែល​គ្រប់‌គ្រង​លើ​គេពួក​ចៅ‌ហ្វាយ​នៃ​យូដា និង​ក្រុម​ជំនុំ​របស់​គេព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​នៃ​សាប់‌យូល៉ូនហើយ​ពួក​ចៅ‌ហ្វាយ​នៃ​ណែប‌ថាលី​ផង

28 ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​ឲ្យ​ផ្តល់​កំឡាំង​ដល់​ឯងឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង ចំពោះ​អស់​ទាំង​ការដែល​ទ្រង់​បាន​ប្រោស​ដល់​យើង​ខ្ញុំ​ផង