ទំនុក‌ដំកើង 68:7-13 KHOV

7 ៙ ឱ​ព្រះ‌អង្គ​អើយ កាល​ទ្រង់​បាន​យាង​ចេញ​នាំ​មុខរាស្ត្រ​ទ្រង់​ទៅនៅ​វេលា​ដែល​ទ្រង់​បាន​យាង​កាត់​ទី​ហោ‌ស្ថាន។បង្អង់

8 នោះ​ផែនដី​ក៏​ញ័រ ហើយ​មេឃ​ក៏​ធ្លាក់​មក​ជា​ភ្លៀងនៅ​ចំពោះ​ទ្រង់ភ្នំ​ស៊ី‌ណាយ​ក៏​កក្រើក​ញ័រ នៅ​ចំពោះ​ព្រះ គឺ​ជា​ព្រះនៃ​សាសន៍​អ៊ីស្រា‌អែល

9 ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរក៏​បាន​តាំង​មរដក​ទ្រង់​ដែល​ហេវ​នោះ ឲ្យ​ជាប់​មាំ‌មួន​ឡើង

10 ពួក​កង​របស់​ទ្រង់​បាន​អាស្រ័យ​នៅ​ស្រុក​នោះឱ​ព្រះ‌អង្គ​អើយទ្រង់​បាន​ផ្គត់‌ផ្គង់​ដល់​ពួក​មនុស្ស​ក្រីក្រដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់

11 ព្រះ‌អម្ចាស់​ទ្រង់​ប្រទាន​ព្រះ‌បន្ទូលហើយ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹងនោះ​មាន​គ្នា​ច្រើន​ណាស់

12 ពួក​ស្តេច​នៃ​កង‌ទ័ព​ក៏​រត់ គេ​រត់​ទៅហើយ​ពួក​ស្រីៗ ដែល​នៅ​ផ្ទះ​ក៏​ចែក​របឹប​គ្នា

13 ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក​នៅ​កណ្តាល​ក្រោល​សត្វគង់​តែ​នឹង​មាន​ស្លាប​ដូច​ជា​ព្រាប​ដែល​ស្រោប​ដោយ​ប្រាក់ហើយ​រោម​ក៏​ស្រោប​ដោយ​មាស​លឿង