11 កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ
12 ពួកអ្នកដែលអង្គុយនៅទីទ្វារក្រុងគេនិយាយដើមពីទូលបង្គំហើយទូលបង្គំជាទំនុកច្រៀងដល់ពួកប្រមឹកស្រា។
13 ៙ ប៉ុន្តែឯទូលបង្គំ ឱព្រះយេហូវ៉ាអើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំដំរង់ទៅឯទ្រង់ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំដោយសេចក្ដីសង្គ្រោះដ៏ពិតរបស់ទ្រង់តាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
14 សូមស្រង់ទូលបង្គំឡើងចេញពីល្បាប់កុំឲ្យទូលបង្គំផុងចុះទៅឡើយសូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំហើយពីទឹកជ្រៅផង
15 សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំឬឲ្យទីជំរៅលេបទូលបង្គំបាត់ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។
16 ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផងដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយសូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
17 សូមកុំលាក់ព្រះភក្ត្រនឹងអ្នកបំរើរបស់ទ្រង់ឡើយសូមឆ្លើយមកទូលបង្គំជាប្រញាប់ផងដ្បិតទូលបង្គំមានសេចក្ដីវេទនាហើយ។