15 សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំឬឲ្យទីជំរៅលេបទូលបង្គំបាត់ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។
16 ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផងដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយសូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
17 សូមកុំលាក់ព្រះភក្ត្រនឹងអ្នកបំរើរបស់ទ្រង់ឡើយសូមឆ្លើយមកទូលបង្គំជាប្រញាប់ផងដ្បិតទូលបង្គំមានសេចក្ដីវេទនាហើយ។
18 ៙ សូមទ្រង់ចូលមកជិត លោះព្រលឹងនៃទូលបង្គំសូមដោះទូលបង្គំឲ្យរួច ដោយព្រោះពួកខ្មាំងសត្រូវ
19 ទ្រង់ជ្រាបសេចក្ដីដំនៀល សេចក្ដីខ្មាសនិងសេចក្ដីអាប់យសរបស់ទូលបង្គំហើយពួកអ្នកដែលតតាំងនឹងទូលបង្គំសុទ្ធតែនៅចំពោះទ្រង់គ្រប់ទាំងអស់
20 សេចក្ដីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំក៏មានសេចក្ដីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តាតែឥតមាន១សោះក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ
21 គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសំរាប់ជាអាហារហើយកាលទូលបង្គំស្រេក នោះគេយកទឹកខ្មេះមកឲ្យផឹក