19 ទ្រង់ជ្រាបសេចក្ដីដំនៀល សេចក្ដីខ្មាសនិងសេចក្ដីអាប់យសរបស់ទូលបង្គំហើយពួកអ្នកដែលតតាំងនឹងទូលបង្គំសុទ្ធតែនៅចំពោះទ្រង់គ្រប់ទាំងអស់
20 សេចក្ដីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំក៏មានសេចក្ដីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តាតែឥតមាន១សោះក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ
21 គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសំរាប់ជាអាហារហើយកាលទូលបង្គំស្រេក នោះគេយកទឹកខ្មេះមកឲ្យផឹក
22 ៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេហើយកាលណាគេមានសេចក្ដីសុខនោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ
23 សូមឲ្យភ្នែកគេងងឹតទៅ រហូតដល់មើលមិនឃើញហើយឲ្យចង្កេះគេញ័រជានិច្ច
24 សូមចាក់សេចក្ដីក្តៅក្រហាយរបស់ទ្រង់ទៅលើគេហើយឲ្យសេចក្ដីក្រោធដ៏សហ័សនៃទ្រង់តាមគេទាន់
25 សូមឲ្យលំនៅរបស់គេត្រូវចោលស្ងាត់ឥតមានអ្នកណាអាស្រ័យនៅក្នុងត្រសាលគេឡើយ