28 សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅកុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ។
29 ៙ ចំណែកទូលបង្គំមានសេចក្ដីវេទនា ហើយឈឺចាប់ឱព្រះអង្គអើយ សូមឲ្យសេចក្ដីសង្គ្រោះរបស់ទ្រង់មកលើទូលបង្គំឡើង ដាក់នៅទីខ្ពស់វិញ។
30 ៙ ទូលបង្គំនឹងច្រៀងទំនុកសរសើរដល់ព្រះនាមរបស់ព្រះហើយនឹងលើកដំកើងទ្រង់ដោយអរព្រះគុណ
31 យ៉ាងនោះ នឹងបានជាទីសព្វព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងថ្វាយគោឈ្មោល១គឺជាជាងគោឈ្មោលដែលថ្វាយទាំងស្នែង និងក្រចកផង
32 ពួកមនុស្សមានចិត្តរាបទាបបានឃើញហើយក៏មានសេចក្ដីអំណរអ្នករាល់គ្នាដែលស្វែងរកព្រះអើយចូរឲ្យចិត្តអ្នករាល់គ្នាបានភ្ងារឡើង
33 ពីព្រោះព្រះយេហូវ៉ាទ្រង់ប្រោសស្តាប់មនុស្សកំសត់ទុគ៌តហើយមិនដែលមើលងាយដល់ពួកអ្នករបស់ទ្រង់ដែលត្រូវគេចាប់ចងឡើយ។
34 ចូរឲ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រហើយសត្វទាំងប៉ុន្មាន ដែលរវើកនៅក្នុងនោះបានសរសើរដល់ទ្រង់ចុះ