5 ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្ដីចំកួតរបស់ទូលបង្គំឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។
6 ៙ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃពួកពលបរិវារអើយសូមកុំឲ្យពួកអ្នកដែលពឹងពាក់ដល់ទ្រង់ត្រូវខ្មាសដោយព្រោះទូលបង្គំឡើយឱព្រះនៃសាសន៍អ៊ីស្រាអែលអើយសូមកុំឲ្យពួកអ្នកដែលស្វែងរកទ្រង់បានត្រូវអាប់យសដោយព្រោះទូលបង្គំឲ្យសោះ
7 ដ្បិតគឺដោយយល់ដល់ទ្រង់ហើយបានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀលហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង
8 ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំគឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះ១នឹងទូលបង្គំ។
9 ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំឯសេចក្ដីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់នោះបានធ្លាក់មកលើទូលបង្គំវិញ
10 កាលទូលបង្គំបានយំ ហើយបញ្ឈឺចិត្ត ដោយតមអត់នោះហើយជាហេតុឲ្យគេត្មះតិះដៀលដល់ទូលបង្គំ
11 កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ