ទំនុក‌ដំកើង 7:8-14 KHOV

8 ព្រះ‌យេហូវ៉ា​ទ្រង់​តែង​ជំនុំ‌ជំរះ​បណ្តា‌ជន​ទាំង‌ឡាយឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជំនុំ‌ជំរះ​ទូល‌បង្គំតាម​សេចក្ដី​សុចរិតនិង​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង

9 ឱ​សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​ល្មើស​បាន​ផុត​ទៅតែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើងដ្បិត​ព្រះ​ដ៏​សុចរិត​ទ្រង់​សាក​ល​ចិត្ត​ថ្លើម

10 ខែល​នៃ​ទូល‌បង្គំ​នៅ​ជា​មួយ​នឹង​ព្រះដែល​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់

11 ព្រះ​ទ្រង់​ជា​ចៅ‌ក្រម​សុចរិតអើ ទ្រង់​ជា​ព្រះ​ដែល​មាន​សេចក្ដី​ខ្ញាល់ចំពោះ​មនុស្ស​អាក្រក់​រាល់​តែ​ថ្ងៃ

12 បើ​អ្នក​ណា​មិន​ប្រែ​ចិត្ត នោះ​ទ្រង់​នឹង​សំលៀង​ដាវទ្រង់​បាន​យឹត​ដំឡើង​ធ្នូ​ជា​ស្រេច

13 ទ្រង់​ក៏​រៀប‌ចំ​គ្រឿង​ដែល​សំរាប់​សំឡាប់​គេ ទុក​រួច​ហើយទ្រង់​ធ្វើ​ព្រួញ​ឆេះ ទុក​សំរាប់​បាញ់។

14 ៙ មើល​គេ​ឈឺ​នឹង​សំរាល​ការ​ទុច្ចរិត​របស់​គេក៏​មាន​ផ្ទៃ​ពោះ​ជា​សេចក្ដី​អាក្រក់ហើយ​សំរាល​ចេញ​ជា​សេចក្ដី​កំភូត