1 ឱព្រះយេហូវ៉ាអើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
2 សូមទ្រង់ដោះទូលបង្គំឲ្យរួច ហើយស្រោចស្រង់ដោយសេចក្ដីសុចរិតរបស់ទ្រង់សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយជួយសង្គ្រោះទូលបង្គំផង
3 សូមឲ្យទ្រង់ធ្វើជាថ្មដា សំរាប់ជាទីលំនៅដល់ទូលបង្គំជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបានទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ។
4 ៙ ឱព្រះនៃទូលបង្គំអើយ សូមស្រោចស្រង់ទូលបង្គំឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់គឺឲ្យចេញរួចពីកណ្តាប់ដៃនៃមនុស្សទុច្ចរិតដ៏សាហាវផង