16 ទូលបង្គំនឹងទៅដោយព្រះចេស្តារបស់ព្រះអម្ចាស់យេហូវ៉ាហើយនឹងដំណាលពីសេចក្ដីសុចរិតរបស់ទ្រង់គឺរបស់ទ្រង់តែ១ប៉ុណ្ណោះ។
17 ៙ ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំតាំងតែពីក្មេងមកហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសំដែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
18 ឱព្រះអង្គអើយ សូមកុំលះបង់ចោលទូលបង្គំឡើយទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផងដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ដល់ដំណមនុស្សជាន់ក្រោយនិងពីឥទ្ធានុភាពទ្រង់ដល់ពួកអ្នកដែលត្រូវកើតខាងមុខ
19 ឯសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអង្គអើយនោះខ្ពស់ណាស់ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់។
20 ៙ ទ្រង់បានឲ្យយើងខ្ញុំឃើញសេចក្ដីវេទនាដ៏លំបាកជាច្រើនហើយតែទ្រង់នឹងប្រោសឲ្យមានជីវិតចំរើនឡើងវិញទ្រង់នឹងនាំយើងខ្ញុំឡើងចេញពីទីជំរៅនៃផែនដី
21 សូមលើកសេចក្ដីខ្ពង់ខ្ពស់នៃទូលបង្គំឡើងហើយវិលមកជួយកំសាន្តទូលបង្គំវិញ។
22 ៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ដោយពិណដែរគឺនឹងសរសើរពីសេចក្ដីពិតរបស់ទ្រង់ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយទូលបង្គំនឹងច្រៀងសរសើរថ្វាយទ្រង់តាមស៊ុង