19 ឯសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអង្គអើយនោះខ្ពស់ណាស់ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់។
20 ៙ ទ្រង់បានឲ្យយើងខ្ញុំឃើញសេចក្ដីវេទនាដ៏លំបាកជាច្រើនហើយតែទ្រង់នឹងប្រោសឲ្យមានជីវិតចំរើនឡើងវិញទ្រង់នឹងនាំយើងខ្ញុំឡើងចេញពីទីជំរៅនៃផែនដី
21 សូមលើកសេចក្ដីខ្ពង់ខ្ពស់នៃទូលបង្គំឡើងហើយវិលមកជួយកំសាន្តទូលបង្គំវិញ។
22 ៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ដោយពិណដែរគឺនឹងសរសើរពីសេចក្ដីពិតរបស់ទ្រង់ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយទូលបង្គំនឹងច្រៀងសរសើរថ្វាយទ្រង់តាមស៊ុង
23 កាលណាទូលបង្គំច្រៀងសរសើរដល់ទ្រង់នោះបបូរមាត់នៃទូលបង្គំនឹងបន្លឺឡើងដោយអំណរព្រមទាំងព្រលឹងនៃទូលបង្គំដែលទ្រង់បានលោះនោះផង
24 ឯអណ្តាតរបស់ទូលបង្គំ នឹងនិទានពីសេចក្ដីសុចរិតរបស់ទ្រង់ ជាដរាបរាល់ថ្ងៃដ្បិតពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំគេបានត្រូវអៀនខ្មាសមូរមុខចុះហើយ។