9 សូមកុំបោះបង់ចោលទូលបង្គំក្នុងកាលដែលចាស់ជរាឡើយហើយកុំលះបង់ទូលបង្គំក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ
10 ដ្បិតពួកខ្មាំងសត្រូវ គេនិយាយដើមពីទូលបង្គំហើយពួកអ្នកដែលចាំមើលជីវិតទូលបង្គំ គេជំនុំគ្នាថា
11 ព្រះបានបោះបង់ចោលវាហើយចូរយើងដេញតាមចាប់វាចុះដ្បិតគ្មានអ្នកណានឹងជួយវាសោះ។
12 ៙ ឱព្រះអង្គអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង
13 សូមឲ្យពួកអ្នកដែលទាស់ទទឹងនឹងជីវិតទូលបង្គំបានត្រូវអៀនខ្មាស ហើយវិនាសសូន្យទៅឯពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំនោះសូមឲ្យគេបានគ្របពេញដោយសេចក្ដីដំនៀលនិងអាប់យសវិញ
14 ឯទូលបង្គំនឹងមានសង្ឃឹមជានិច្ចហើយនឹងសរសើរដល់ទ្រង់កាន់តែច្រើនឡើង
15 មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្ដីសុចរិតនិងពីសេចក្ដីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ