ទំនុក‌ដំកើង 72:8-14 KHOV

8 ៙ ទ្រង់​នឹង​មាន​អំណាចចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាងហើយ​ពី​ទន្លេ រហូត​ដល់​ទី​បំផុត​ផែនដី

9 ឯ​ពួក​មនុស្ស​ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថានគេ​នឹង​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ នឹង​ក្រាប​លិទ្ធ​ធូលី​ដី

10 ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស និង​កោះ​ទាំង​ប៉ុន្មាននឹង​ថ្វាយ​សួយ‌អាករពួក​ក្សត្រ​នៃ​ស្រុក​សេបានិង​ស្រុក​សាបានឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ

11 អើ ពួក​ក្សត្រ​ទាំង​អស់ នឹង​ផ្តួល​ខ្លួន​ក្រាប​ចុះនៅ​ចំពោះ​ទ្រង់ហើយ​អស់​ទាំង​នគរ​នឹង​ចំណុះ​ទ្រង់​ដែរ

12 ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួចក្នុង​កាល​ដែល​ថ្លែង​ទុក្ខព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង

13 ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្តាដល់​មនុស្ស​រហេម‌រហាម និង​មនុស្ស​ទុគ៌តក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រីក្រ​ផង

14 ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិននិង​ការ​ច្រឡោតឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ។