ទំនុក‌ដំកើង 74:1-7 KHOV

1 ឱ​ព្រះ‌អង្គ​អើយ ហេតុ​អ្វី​បាន​ជាទ្រង់​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាបហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ហុយ​ផ្សែង​ឡើងទាស់​នឹង​ហ្វូង​ចៀម​ដែល​នៅ​ទី​វាល​របស់​ទ្រង់​ដូច្នេះ

2 សូម​នឹក​ចាំ​ពី​ពួក​ជំនុំ​ដែល​ទ្រង់​រើស​បានពី​កាល​ចាស់​បុរាណជា​ពួក​ដែល​ទ្រង់​បាន​លោះ​សំរាប់​ជា​ពូជ​អំបូរដែល​ទ្រង់​នឹង​គ្រង​ជា​មរដកគឺ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​បាន​គង់​នៅ

3 សូម​ទ្រង់​លើក​ព្រះ‌បាទ​យាង​មក​ឯ​កន្លែង​ដែល​នៅបាក់​បែក​ជានិច្ចគឺ​មក​ឯ​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ពួក​ខ្មាំង​សត្រូវបាន​ធ្វើ​នៅ​ក្នុង​ទី​បរិសុទ្ធ។

4 ៙ ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោនៅ​កណ្តាល​ជំនុំ​របស់​ទ្រង់គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សំគាល់

5 គេ​មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​លើក​ពូថៅ​ឡើងប្រុង​នឹង​កាប់​ព្រៃ​ញឹក

6 ឥឡូវ​នេះ​គេ​បំបាក់​បំបែក​អស់​ទាំង​ក្បាច់​ចំឡាក់ដោយ​ពូថៅ និង​ញញួរ

7 ក៏​បាន​យក​ភ្លើង​ទៅ​ដុត​ទី​បរិសុទ្ធ​របស់​ទ្រង់ព្រម​ទាំង​បង្អាប់​ទី​លំនៅ​នៃ​ព្រះ‌នាម​ទ្រង់​ឲ្យ​រាប​ចុះ​ដល់​ដី