ទំនុក‌ដំកើង 74:10-16 KHOV

10 ឱ​ព្រះ‌អង្គ​អើយ ពួក​ទាស់​ទទឹង​នឹង​ដៀល‌ត្មះដល់​កាល​ណាតើ​ពួក​ខ្មាំង​សត្រូវ​នឹង​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ឬ

11 ហេតុ​អ្វី​បាន​ជា​ទ្រង់​ដក​ព្រះ‌ហស្តគឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​ចេញ​ដូច្នេះសូម​ទ្រង់​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឧរា​មកហើយ​បំផ្លាញ​គេ​ចុះ។

12 ៙ ប៉ុន្តែ​ព្រះ​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំតាំង​តែ​ពី​បុរាណ​មកទ្រង់​ក៏​ប្រោស​ប្រទាន​សេចក្ដី​សង្គ្រោះ​នៅ​កណ្តាល​ផែនដី

13 ទ្រង់​បាន​ញែក​ទឹក​សមុទ្រ​ដោយ​ឫទ្ធិ​របស់​ទ្រង់ក៏​បាន​បំបែក​ក្បាល​អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​ទឹក

14 ទ្រង់​បាន​កិន​កំទេច​ក្បាល​របស់​ក្រពើព្រម​ទាំង​ប្រទាន​សាច់​វា​ទុក​ជា​អាហារដល់​ពួក​មនុស្ស​ដែល​នៅ​ទី​រហោ‌ស្ថាន

15 ទ្រង់​បាន​វាយ​បំប្រេះ​ថ្ម ឲ្យ​មាន​ក្បាល​ទឹកនិង​ទឹក​ជ្រោះ​ចេញ​មកក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច បាន​រីង​ស្ងួត​ទៅ​ផង

16 ពេល​ថ្ងៃ​ជា​របស់​ផង​ទ្រង់ ហើយ​ពេល​យប់​ក៏​ដែរទ្រង់​បាន​បង្កើត​ពន្លឺ និង​ដួង​ព្រះ‌អាទិត្យ