ទំនុក‌ដំកើង 74:13-19 KHOV

13 ទ្រង់​បាន​ញែក​ទឹក​សមុទ្រ​ដោយ​ឫទ្ធិ​របស់​ទ្រង់ក៏​បាន​បំបែក​ក្បាល​អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​ទឹក

14 ទ្រង់​បាន​កិន​កំទេច​ក្បាល​របស់​ក្រពើព្រម​ទាំង​ប្រទាន​សាច់​វា​ទុក​ជា​អាហារដល់​ពួក​មនុស្ស​ដែល​នៅ​ទី​រហោ‌ស្ថាន

15 ទ្រង់​បាន​វាយ​បំប្រេះ​ថ្ម ឲ្យ​មាន​ក្បាល​ទឹកនិង​ទឹក​ជ្រោះ​ចេញ​មកក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច បាន​រីង​ស្ងួត​ទៅ​ផង

16 ពេល​ថ្ងៃ​ជា​របស់​ផង​ទ្រង់ ហើយ​ពេល​យប់​ក៏​ដែរទ្រង់​បាន​បង្កើត​ពន្លឺ និង​ដួង​ព្រះ‌អាទិត្យ

17 ទ្រង់​បាន​តាំង​ព្រំ‌ខណ្ឌ​ទាំង​ប៉ុន្មាន​នៃ​ផែនដីហើយ​កំណត់​ឲ្យ​មាន​រដូវ​ក្តៅ និង​រដូវ​ត្រជាក់។

18 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ថាពួក​ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះដៀលហើយ​ថា សាសន៍​១​ដែល​ល្ងី‌ល្ងើបាន​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ហើយ

19 ឱ​សូម​កុំ​ប្រគល់​ជីវិត​នៃ​លលក​ទ្រង់​ដល់​សត្វ​ព្រៃសូម​កុំ​ភ្លេច​ពួក​មនុស្ស​កំសត់​របស់​ទ្រង់​ជា​ដរាប​ឡើយ