ទំនុក‌ដំកើង 74:3-9 KHOV

3 សូម​ទ្រង់​លើក​ព្រះ‌បាទ​យាង​មក​ឯ​កន្លែង​ដែល​នៅបាក់​បែក​ជានិច្ចគឺ​មក​ឯ​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ពួក​ខ្មាំង​សត្រូវបាន​ធ្វើ​នៅ​ក្នុង​ទី​បរិសុទ្ធ។

4 ៙ ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោនៅ​កណ្តាល​ជំនុំ​របស់​ទ្រង់គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សំគាល់

5 គេ​មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​លើក​ពូថៅ​ឡើងប្រុង​នឹង​កាប់​ព្រៃ​ញឹក

6 ឥឡូវ​នេះ​គេ​បំបាក់​បំបែក​អស់​ទាំង​ក្បាច់​ចំឡាក់ដោយ​ពូថៅ និង​ញញួរ

7 ក៏​បាន​យក​ភ្លើង​ទៅ​ដុត​ទី​បរិសុទ្ធ​របស់​ទ្រង់ព្រម​ទាំង​បង្អាប់​ទី​លំនៅ​នៃ​ព្រះ‌នាម​ទ្រង់​ឲ្យ​រាប​ចុះ​ដល់​ដី

8 ដោយ​នឹក​ក្នុង​ចិត្ត​ថា ចូរ​យើង​កំទេច​ចេញ​ឲ្យ​អស់គេ​ក៏​ដុត​បំផ្លាញ​អស់​ទាំង​សាលា​ប្រជុំ​នៃ​ព្រះដែល​នៅ​ក្នុង​ស្រុក​ដែរ។

9 ៙ យើង​ខ្ញុំ​មិន​ឃើញ​ទង់​របស់​យើង​ខ្ញុំ​ទៀត​ទេក៏​គ្មាន​ហោរា​ណា​ទៀត​ឡើយហើយ​ឥត​មាន​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំដែល​ដឹង​ជា​ការ​នេះ នឹង​បាន​ដល់​យូរ​ប៉ុណ្ណា​ដែរ