1 នៅស្រុកយូដាគេស្គាល់ព្រះហើយព្រះនាមទ្រង់ក៏ធំ នៅក្នុងសាសន៍អ៊ីស្រាអែល
2 រោងឧបោសថរបស់ទ្រង់នៅក្រុងសាឡិមហើយទីលំនៅទ្រង់នៅភ្នំស៊ីយ៉ូន
3 នៅទីនោះ ទ្រង់បានបំបាក់ព្រួញ ធ្នូ ខែល និងដាវហើយអស់ទាំងគ្រឿងចំបាំងបង់។ –បង្អង់
4 ៙ ទ្រង់រុងរឿងឧត្តម ហើយមានលំអប្រសើរជាងភ្នំរំពាទាំងប៉ុន្មាន
5 ពួកអ្នកដែលមានចិត្តក្លាហាន គេបានត្រឡប់ជារំពាវិញគេបានដេកអស់ពេលដេករបស់គេហើយក្នុងពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន គ្មានអ្នកណាមួយអាចលើកដៃឡើងបានឡើយ