5 ពួកអ្នកដែលមានចិត្តក្លាហាន គេបានត្រឡប់ជារំពាវិញគេបានដេកអស់ពេលដេករបស់គេហើយក្នុងពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន គ្មានអ្នកណាមួយអាចលើកដៃឡើងបានឡើយ
6 ឱព្រះនៃយ៉ាកុបអើយ កាលណាទ្រង់បន្ទោសនោះទាំងរទេះចំបាំង និងសេះផងក៏ត្រូវលក់ស៊ប់ទាំងអស់គ្នា
7 គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាចកាលណាទ្រង់មានសេចក្ដីខ្ញាល់នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បាន
8 ទ្រង់បានឲ្យឮពាក្យកាត់ទោសពីលើស្ថានសួគ៌មកផែនដីក៏ភ័យខ្លាច ហើយស្ងៀមឈឹងនៅ
9 គឺក្នុងកាលដែលព្រះទ្រង់ឈរឡើង ដើម្បីជំនុំជំរះប្រយោជន៍នឹងជួយសង្គ្រោះដល់ពួកមនុស្សរាបសានៅផែនដី។ –បង្អង់
10 ៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្សនឹងសរសើរទ្រង់ឯសំណល់នៃសេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ
11 ចូរបន់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាហើយលាបំណន់នោះចុះចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់យកដង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច