ទំនុក‌ដំកើង 76:8-12 KHOV

8 ទ្រង់​បាន​ឲ្យ​ឮ​ពាក្យ​កាត់​ទោស​ពី​លើ​ស្ថាន‌សួគ៌​មកផែនដី​ក៏​ភ័យ​ខ្លាច ហើយ​ស្ងៀម​ឈឹង​នៅ

9 គឺ​ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ឈរ​ឡើង ដើម្បី​ជំនុំ‌ជំរះប្រយោជន៍​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​មនុស្ស​រាបសានៅ​ផែនដី។ –បង្អង់

10 ៙ ពិត​ប្រាកដ​ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​មនុស្សនឹង​សរសើរ​ទ្រង់ឯ​សំណល់​នៃ​សេចក្ដី​ឃោរ‌ឃៅ នោះ​ទ្រង់​នឹង​រួប‌រឹត​ទុក​វិញ

11 ចូរ​បន់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នាហើយ​លា​បំណន់​នោះ​ចុះចូរ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច

12 ទ្រង់​នឹង​កាត់​វិញ្ញាណ​នៃ​ពួក​ត្រកូល​ខ្ពស់​ចេញទ្រង់​ជា​ទី​គួរ​តក់‌ស្លុត ដល់​ពួក​ក្សត្រ​នៅ​ផែនដី។