ទំនុក‌ដំកើង 77:1-6 KHOV

1 ខ្ញុំ​បន្លឺ​សំឡេង អំពាវ‌នាវ​ដល់​ព្រះខ្ញុំ​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះហើយ​ទ្រង់​ក៏​ស្តាប់​ខ្ញុំ

2 នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនានោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌អម្ចាស់នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ

3 ខ្ញុំ​នឹក​ពី​ព្រះ នោះ​ខ្ញុំ​មាន​ចិត្ត​ទុរន់‌ទុរាខ្ញុំ​នឹក‌ជញ្ជឹង នោះ​វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់

4 ៙ ទ្រង់​ទល់​ភ្នែក​ទូល‌បង្គំ​មិន​ឲ្យ​លក់ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​ប្រដេញទាល់​តែ​រក​និយាយ​មិន​ចេញ

5 ទូល‌បង្គំ​បាន​ពិចារណា​ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយនិង​អស់​ទាំង​ឆ្នាំ​ពី​កាល​មុន

6 ទូល‌បង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់នោះ​ទូល‌បង្គំ​បាន​ត្រិះ‌រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូល‌បង្គំក៏​ស្វែង​រក​សេចក្ដី​ចំឡើយ​ដែរ