ទំនុក‌ដំកើង 77:14-20 KHOV

14 ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​យ៉ាង​អស្ចារ្យទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ឥទ្ធា‌នុភាព​នៃ​ទ្រង់នៅ​កណ្តាល​អស់​ទាំង​សាសន៍

15 ទ្រង់​បាន​ប្រោស​បណ្តា​រាស្ត្រ​ឲ្យ​រួចដោយ​ព្រះ‌ហស្ត​របស់​ទ្រង់គឺ​ជា​ពួក​កូន​ចៅ​យ៉ាកុប និង​យ៉ូសែប​ផង។ –បង្អង់

16 ៙ ឱ​ព្រះ‌អង្គ​អើយ ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់គឺ​ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ហើយ​មាន​សេចក្ដី​ភិត‌ភ័យអស់​ទាំង​ទី​ជំរៅ​ក៏​ញ័រ​ដែរ

17 អស់​ទាំង​ពពក​បាន​ចាក់​ទឹក​ចេញផ្ទៃ​មេឃ​ក៏​បញ្ចេញ​សូរ​រំពងហើយ​ព្រួញ​របស់​ទ្រង់​បាន​ហើរ​ទៅ​គ្រប់​អន្លើ​ដែរ

18 សូរ‌សៀង​នៃ​ផ្គរ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ខ្យល់​កួចផ្លេក‌បន្ទោរ​បាន​បំភ្លឺ​លោកីយ៍ឯ​ផែនដី​ក៏​ញ័រ​កក្រើក

19 ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើនឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ​ទ្រង់​ឡើយ

20 ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដូច​ជា​ហ្វូង​ចៀមគឺ​ដោយ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន។