ទំនុក‌ដំកើង 79:1-6 KHOV

1 ឱ​ព្រះ‌អង្គ​អើយ ពួក​សាសន៍​ដទៃបាន​ចូល​រុក‌រាន​ក្នុង​មរដក​ទ្រង់​ហើយគេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម

2 គេ​បាន​ប្រគល់​ខ្មោច​នៃ​ពួក​អ្នក​បំរើ​ទ្រង់ទុក​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាសនិង​សាច់​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ដល់​សត្វ​នៅ​ផែនដី

3 គេ​បាន​កំចាយ​ឈាម​របស់​អ្នក​ទាំង​នោះដូច​ជា​ទឹក​នៅ​ជុំវិញ​ក្រុង​យេរូ‌សាឡិមឥត​មាន​អ្នក​ណា​កប់​ខ្មោច​ឡើយ

4 យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ​ដល់​ពួក​អ្នក​ជិត​ខាងហើយ​ជា​ទី​ស្អប់​ខ្ពើមនិង​ជា​ទី​សើច​ឡក​ដល់​ពួក​អស់​អ្នក​ដែល​នៅ​ជុំវិញ​ផង

5 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៀតតើ​ទ្រង់​នឹង​មាន​សេចក្ដី​ខ្ញាល់​ជានិច្ច​ឬ​អីតើ​សេចក្ដី​ប្រចណ្ឌ​នៃ​ទ្រង់​នឹង​ឆេះ​ដូច​ជា​ភ្លើង​ឬ

6 សូម​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​សាសន៍​ដទៃដែល​មិន​ស្គាល់​ទ្រង់ហើយ​លើ​អស់​ទាំង​នគរ​ដែល​មិន​អំពាវ‌នាវដល់​ព្រះ‌នាម​ទ្រង់​វិញ