ទំនុក‌ដំកើង 79:3-9 KHOV

3 គេ​បាន​កំចាយ​ឈាម​របស់​អ្នក​ទាំង​នោះដូច​ជា​ទឹក​នៅ​ជុំវិញ​ក្រុង​យេរូ‌សាឡិមឥត​មាន​អ្នក​ណា​កប់​ខ្មោច​ឡើយ

4 យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ​ដល់​ពួក​អ្នក​ជិត​ខាងហើយ​ជា​ទី​ស្អប់​ខ្ពើមនិង​ជា​ទី​សើច​ឡក​ដល់​ពួក​អស់​អ្នក​ដែល​នៅ​ជុំវិញ​ផង

5 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៀតតើ​ទ្រង់​នឹង​មាន​សេចក្ដី​ខ្ញាល់​ជានិច្ច​ឬ​អីតើ​សេចក្ដី​ប្រចណ្ឌ​នៃ​ទ្រង់​នឹង​ឆេះ​ដូច​ជា​ភ្លើង​ឬ

6 សូម​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​សាសន៍​ដទៃដែល​មិន​ស្គាល់​ទ្រង់ហើយ​លើ​អស់​ទាំង​នគរ​ដែល​មិន​អំពាវ‌នាវដល់​ព្រះ‌នាម​ទ្រង់​វិញ

7 ដ្បិត​គេ​បាន​ស៊ី​បង្ហិន​ពួក​យ៉ាកុបព្រម​ទាំង​បំផ្លាញ​ទី​លំនៅ​របស់​គេ​ហើយ

8 សូម​កុំ​នឹក​ចាំ​ពី​ការ​ទុច្ចរិត​ដែល​យើង​ខ្ញុំ​ធ្វើ​ពី​ដើម​ឡើយសូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់ មក​ប្រោស​យើង​ខ្ញុំជា​ប្រញាប់​វិញដ្បិត​យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទាប​ថោក​ណាស់

9 ឱ​ព្រះ​ដ៏​ជួយ​សង្រ្គោះ​យើង​ខ្ញុំ​អើយ សូម​ជួយ​យើង​ខ្ញុំដោយ​យល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌នាម​ទ្រង់សូម​ប្រាស​ឲ្យ​យើង​ខ្ញុំ​រួច ហើយ​អត់​ទោស​អំពើ​បាបរបស់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់