ទំនុក‌ដំកើង 79:8-13 KHOV

8 សូម​កុំ​នឹក​ចាំ​ពី​ការ​ទុច្ចរិត​ដែល​យើង​ខ្ញុំ​ធ្វើ​ពី​ដើម​ឡើយសូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់ មក​ប្រោស​យើង​ខ្ញុំជា​ប្រញាប់​វិញដ្បិត​យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទាប​ថោក​ណាស់

9 ឱ​ព្រះ​ដ៏​ជួយ​សង្រ្គោះ​យើង​ខ្ញុំ​អើយ សូម​ជួយ​យើង​ខ្ញុំដោយ​យល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌នាម​ទ្រង់សូម​ប្រាស​ឲ្យ​យើង​ខ្ញុំ​រួច ហើយ​អត់​ទោស​អំពើ​បាបរបស់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

10 តើ​គួរ​គប្បី​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​សួរ​ថាព្រះ​របស់​គេ​នៅ​ឯ​ណា​ឬ​អីសូម​ឲ្យ​ការ​សង‌សឹក​ចំពោះ​ឈាម​នៃ​ពួក​អ្នក​បំរើ​ទ្រង់ដែល​ត្រូវ​កំចាយ​នោះ បាន​ស្គាល់​ច្បាស់នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ​ផង

11 សូម​ឲ្យ​ដំងូរ​របស់​ពួក​ឈ្លើយ​បាន​ឮ​មក​ដល់​ទ្រង់ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ទ្រង់នោះ​សូម​ជួយ​ទំនុក​បំរុងដល់​អស់​អ្នក​ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​ស្លាប់​ផង

12 ឱ​ព្រះ‌អម្ចាស់​អើយឯ​ការ​ដែល​ពួក​អ្នក​ជិត​ខាង​យើង​ខ្ញុំបាន​ត្មះ‌តិះដៀល​ដល់​ទ្រង់នោះ​សូម​សង​ទៅ​លើ​ទ្រូង​គេ​១​ជា​៧​វិញ

13 យ៉ាង​នោះ យើង​ខ្ញុំ ជា​រាស្ត្រ​របស់​ទ្រង់ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​ទ្រង់យើង​ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ត​ទៅយើង​ខ្ញុំ​នឹង​សំដែង​សេចក្ដី​សរសើរ​របស់​ទ្រង់នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ។