ទំនុក‌ដំកើង 8:2-8 KHOV

2 ទ្រង់​បាន​តាំង​ឲ្យ​មាន​សេចក្ដី​សរសើរដោយ‌សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះដោយ​ព្រោះ​ពួក​ត‌តាំង​នឹង​ទ្រង់ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹកបាន​ស្ងៀម​នៅ

3 កាល​ណា​ទូល‌បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃជា​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​ធ្វើគឺ​ទាំង​ខែ និង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិ‌ស្ឋាន​ទុក

4 នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ

5 ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេក៏​បាន​បំពាក់​សិរី‌ល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ

6 ទ្រង់​បាន​តាំង​គេ ឲ្យ​ត្រួត​លើ​អស់​ទាំង​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់ក៏​បាន​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ជើង​គេ

7 គឺ​អស់​ទាំង​ចៀម និង​គោ អើ ទាំង​សត្វ​ព្រៃ​ផង

8 អស់​ទាំង​សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​សមុទ្រគឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​ផ្លូវ​ទឹក