ទំនុក‌ដំកើង 80:1-4 KHOV

1 ឱ​ព្រះ​ដ៏​ឃ្វាល​សាសន៍​អ៊ីស្រា‌អែលជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជានាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ឱ​ព្រះ​ដែល​គង់​នៅ​កណ្តាល​ចេរូប៊ីន​អើយ សូម​ភ្លឺ​មក

2 សូម​បណ្តាល​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឡើងនៅ​ចំពោះ​ពួកអេប្រា‌អិម បេន‌យ៉ា‌មីន និង​ម៉ាន៉ាសេហើយ​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង

3 ឱ​ព្រះ‌អង្គ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញសូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។

4 ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយតើ​ទ្រង់​នឹង​ខ្ញាល់​ទាស់​នឹង​សេចក្ដី​អធិស្ឋាន​របស់រាស្ត្រ​ទ្រង់​ដល់​កាល​ណា