ទំនុក‌ដំកើង 80:10-16 KHOV

10 ម្លប់​ដើម​នោះ​បាន​គ្រប​ពេញ​លើ​អស់​ទាំង​ភ្នំហើយ​ខ្នែង​ក៏​បាន​ដូច​ជា​ដើម​តាត្រៅ​នៃ​ព្រះ

11 បាន​បោះ​ខ្នែង​រហូត​ដល់​សមុទ្រ ហើយ​លំពង់​ដល់​ទន្លេ

12 ហេតុ​អ្វី​បាន​ជា​ទ្រង់​រំលំ​របង​ចេញឲ្យ​អស់​អ្នក​ដើរ​តាម​នោះ បាន​បោច​បំផ្លាញ​ដូច្នេះ

13 ជ្រូក​ក៏​ចេញ​ពី​ព្រៃ​មក​ឈ្មុសហើយ​សត្វ​នៅ​វាល​ក៏​ស៊ី​បំផ្លាញ​ដែរ

14 ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ យើង​ខ្ញុំ​អង្វរ​ដល់​ទ្រង់សូម​បែរ​មក​វិញ ហើយ​ទត​ពី​លើ​ស្ថាន‌សួគ៌​មក​មើលព្រម​ទាំង​ប្រោស​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង

15 គឺ​ជា​ដើម​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ដាំជា​ខ្នែង​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង​សំរាប់​អង្គ​ទ្រង់

16 ដើម​នេះ​ត្រូវ​ភ្លើង​ឆេះ ហើយ​ត្រូវ​កាប់​ចេញគេ​ត្រូវ​វិនាស​ដោយ​ព្រះ‌ភក្ត្រ​ទ្រង់​ទត​បន្ទោស