ទំនុក‌ដំកើង 80:5-11 KHOV

5 ទ្រង់​បាន​ឲ្យ​គេ​បរិភោគ​នំបុ័ង​ដែល​នាំ​ឲ្យ​ស្រក់​ទឹក​ភ្នែកព្រម​ទាំង​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់​ហើយ

6 ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ទាស់‌ទែង​គ្នាដល់​ពួក​អ្នក​ជិត​ខាងពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ក៏​សើច​ឡក​ក្នុង​ពួក​គេ

7 ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញសូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។

8 ៙ ទ្រង់​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​១​ពី​ស្រុក​អេស៊ីព្ទ​មកក៏​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញហើយ​បាន​ដាំ​ដើម​នោះ​វិញ

9 ទ្រង់​បាន​រៀប​កន្លែង​នៅ​ជុំវិញហើយ​ដើម​នោះ​ក៏​ចាក់​ឫស​បែក​សាយ​ទៅ​ពេញ​ក្នុង​ស្រុក

10 ម្លប់​ដើម​នោះ​បាន​គ្រប​ពេញ​លើ​អស់​ទាំង​ភ្នំហើយ​ខ្នែង​ក៏​បាន​ដូច​ជា​ដើម​តាត្រៅ​នៃ​ព្រះ

11 បាន​បោះ​ខ្នែង​រហូត​ដល់​សមុទ្រ ហើយ​លំពង់​ដល់​ទន្លេ