ទំនុក‌ដំកើង 81:1-5 KHOV

1 ចូរ​បន្លឺ​សំឡេង​ឡើងច្រៀង​ថ្វាយ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំចូរ​បញ្ចេញ​សំឡេង​អំណរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប​ចុះ

2 ចូរ​ច្រៀង​ទំនុក ហើយ​វាយ​ក្រាប់​ចុះព្រម​ទាំង​ចាប់​ស៊ុង​ដ៏​ពីរោះ និង​ដេញ​ពិណ​ផង

3 ចូរ​ផ្លុំ​ត្រែ​ក្នុង​ថ្ងៃ​ដើម​ខែ ថ្ងៃ​ពេញ​បូណ៌និង​ថ្ងៃ​បុណ្យ​របស់​យើង​ខ្ញុំ​ផង

4 ដ្បិត​នោះ​ហើយ​ជា​ច្បាប់​សំរាប់​សាសន៍​អ៊ីស្រា‌អែលគឺ​ជា​បញ្ញត្ត​របស់​ព្រះ​នៃ​យ៉ាកុប

5 ទ្រង់​តាំង​ច្បាប់​នោះ ទុក​ជា​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ូសែបក្នុង​កាល​ដែល​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​ស្រុក​អេស៊ីព្ទវេលា​នោះ ខ្ញុំ​បាន​ឮ​សំឡេង​១​ដែល​ខ្ញុំ​មិន​ស្គាល់​ទេ