1 ចូរបន្លឺសំឡេងឡើងច្រៀងថ្វាយព្រះដ៏ជាកំឡាំងនៃយើងខ្ញុំចូរបញ្ចេញសំឡេងអំណរថ្វាយព្រះនៃយ៉ាកុបចុះ
2 ចូរច្រៀងទំនុក ហើយវាយក្រាប់ចុះព្រមទាំងចាប់ស៊ុងដ៏ពីរោះ និងដេញពិណផង
3 ចូរផ្លុំត្រែក្នុងថ្ងៃដើមខែ ថ្ងៃពេញបូណ៌និងថ្ងៃបុណ្យរបស់យើងខ្ញុំផង
4 ដ្បិតនោះហើយជាច្បាប់សំរាប់សាសន៍អ៊ីស្រាអែលគឺជាបញ្ញត្តរបស់ព្រះនៃយ៉ាកុប
5 ទ្រង់តាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែបក្នុងកាលដែលទ្រង់ចេញទៅទាស់នឹងស្រុកអេស៊ីព្ទវេលានោះ ខ្ញុំបានឮសំឡេង១ដែលខ្ញុំមិនស្គាល់ទេ
6 សំឡេងនោះក៏ថា អញបានដាក់បន្ទុកចុះពីស្មាវាហើយឲ្យដៃវារួចពីការកាន់កញ្ច្រែង
7 នៅគ្រាដែលមានសេចក្ដីវេទនា នោះឯងបានអំពាវនាវហើយអញបានជួយឯងឲ្យរួចអញបានតបដល់ឯងពីទីសំងាត់នៃផ្គរអញបានល្បងលឯងនៅត្រង់ទឹកមេរីបា។ –បង្អង់