ទំនុក‌ដំកើង 81:12-16 KHOV

12 ដូច្នេះ អញ​បាន​បណ្តោយ​ឲ្យ​គេ​ទៅ​តាម​ចិត្ត​រឹង‌ចចេសរបស់​គេ​ទៅឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ដំបូន្មាន​របស់​ខ្លួន​គេ

13 ឱ​បើ​ប្រសិន​ណា​ជា​រាស្ត្រ​អញ​នឹង​ស្តាប់​តាម​អញឱ​បើ​អ៊ីស្រា‌អែល​នឹង​ដើរ​តាម​ផ្លូវ​អញ​ទៅ​អេះ

14 នោះ​អញ​នឹង​បង្ក្រាប​ខ្មាំង​សត្រូវ​គេ​ជា​យ៉ាង​ឆាប់ព្រម​ទាំង​បែរ​ដៃ​ទៅ​ទាស់​នឹង​ពួក​ដែល​តតាំង​នឹង​គេ​វិញ

15 គួរ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ដល់​ព្រះ‌យេហូវ៉ាបាន​ចុះ​ចូល​ចំពោះ​ទ្រង់ប៉ុន្តែ​ពេល​វេលា​របស់​អ៊ីស្រា‌អែលនឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ត​ទៅ

16 ទ្រង់​នឹង​ចិញ្ចឹម​គេ​ដោយ​ស្រូវ‌សាលី​ល្អ​បំផុតហើយ​នឹង​ចំអែត​គេ​ដោយ​ទឹក​ឃ្មុំ​ពី​ថ្មដា។