ទំនុក‌ដំកើង 81:5-11 KHOV

5 ទ្រង់​តាំង​ច្បាប់​នោះ ទុក​ជា​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ូសែបក្នុង​កាល​ដែល​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​ស្រុក​អេស៊ីព្ទវេលា​នោះ ខ្ញុំ​បាន​ឮ​សំឡេង​១​ដែល​ខ្ញុំ​មិន​ស្គាល់​ទេ

6 សំឡេង​នោះ​ក៏​ថា អញ​បាន​ដាក់​បន្ទុក​ចុះ​ពី​ស្មា​វាហើយ​ឲ្យ​ដៃ​វា​រួច​ពី​ការ​កាន់​កញ្ច្រែង

7 នៅ​គ្រា​ដែល​មាន​សេចក្ដី​វេទនា នោះ​ឯង​បាន​អំពាវ‌នាវហើយ​អញ​បាន​ជួយ​ឯង​ឲ្យ​រួចអញ​បាន​តប​ដល់​ឯង​ពី​ទី​សំងាត់​នៃ​ផ្គរអញ​បាន​ល្បង‌ល​ឯង​នៅ​ត្រង់​ទឹក​មេរីបា។ –បង្អង់

8 ៙ ឱ​រាស្ត្រ​អញ​អើយ ចូរ​ស្តាប់​ចុះអញ​នឹង​ធ្វើ​បន្ទាល់​ដល់​ឯងឱ​អ៊ីស្រា‌អែល​អើយ នេះ​បើ​ឯង​នឹង​ព្រម​ស្តាប់​អញ

9 មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ដទៃ​ណា​នៅ​ក្នុង​ពួក​ឯង​ឡើយក៏​មិន​ត្រូវ​ឲ្យ​ឯង​ថ្វាយ‌បង្គំដល់​ព្រះ​នៃ​សាសន៍​ដទៃ​ណា​មួយ​ដែរ

10 អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯងដែល​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកចូរ​ឯង​ហា​មាត់​ឲ្យ​ធំ​ចុះ នោះ​អញ​នឹង​បំពេញ​ឲ្យ

11 ប៉ុន្តែ​រាស្ត្រ​អញ​មិន​បាន​ស្តាប់​តាម​អញ​ឡើយសាសន៍​អ៊ីស្រា‌អែល​មិន​ព្រម​តាម​អញ​សោះ