1 ព្រះទ្រង់ឈរនៅក្នុងពួកជំនុំដ៏ខ្លាំងពូកែគឺទ្រង់ដែលវិនិច្ឆ័យនៅកណ្តាលពួកអ្នកមានអំណាច
2 តើឯងរាល់គ្នានឹងជំនុំជំរះដោយទុច្ចរិតហើយយល់មុខមនុស្សអាក្រក់ដល់កាលណា។ –បង្អង់
3 ៙ ចូរការពារដល់មនុស្សក្រីក្រ និងមនុស្សកំព្រាហើយកាត់ក្តីដល់មនុស្សវេទនា និងមនុស្សកំសត់ដោយយុត្តិធម៌ចុះ
4 ចូរជួយសង្គ្រោះមនុស្សក្រីក្រ និងមនុស្សកំសត់ទុគ៌តដែរត្រូវជួយគេឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់
5 គេមិនដឹង ក៏មិនយល់សោះគេតែងដើរទៅមកក្នុងសេចក្ដីងងឹតអស់ទាំងឫសផែនដីក៏ត្រូវកក្រើករំពើក