ទំនុក‌ដំកើង 82:3-8 KHOV

3 ៙ ចូរ​ការ‌ពារ​ដល់​មនុស្ស​ក្រីក្រ និង​មនុស្ស​កំព្រាហើយ​កាត់​ក្តី​ដល់​មនុស្ស​វេទនា និង​មនុស្ស​កំសត់ដោយ​យុត្តិ‌ធម៌​ចុះ

4 ចូរ​ជួយ​សង្គ្រោះ​មនុស្ស​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត​ដែរត្រូវ​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់

5 គេ​មិន​ដឹង ក៏​មិន​យល់​សោះគេ​តែង​ដើរ​ទៅ​មក​ក្នុង​សេចក្ដី​ងងឹតអស់​ទាំង​ឫស​ផែនដី​ក៏​ត្រូវ​កក្រើក​រំពើក

6 អញ​បាន​ពោល​ថា ឯង​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​មាន​អំណាចហើយ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុតទាំង​អស់​គ្នា

7 ប៉ុន្តែ​ឯង​នឹង​ស្លាប់​ទៅ ដូច​ជា​មនុស្ស​ធម្មតា​ដែរគឺ​នឹង​ត្រូវ​ដួល​ដូច​ជា​មេ​ណា​មួយ

8 ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ឈរ​ឡើង​ជំនុំ‌ជំរះ​ផែនដី​ចុះដ្បិត​ទ្រង់​នឹង​បាន​អស់​ទាំង​នគរ​ទុក​ជា​មរដក។