1 ឱព្រះអង្គអើយសូមកុំឲ្យទ្រង់នៅស្ងៀមឡើយឱព្រះអង្គអើយ សូមកុំឲ្យសំងំ ឬព្រងើយនៅឲ្យសោះ
2 ដ្បិតមើល ពួកខ្មាំងសត្រូវទ្រង់ គេកំពុងតែអ៊ូអែហើយពួកអ្នកដែលស្អប់ទ្រង់ គេធ្វើក្រអឺតក្រអោង
3 គេប្រឹក្សាគ្នាបង្កើតឧបាយទាស់នឹងរាស្ត្រទ្រង់ហើយគិតគូរគ្នា ទាស់នឹងអស់អ្នកដែលទ្រង់ខាខាំង
4 គេបានថា ចូរយើងកាត់គេចេញមិនឲ្យធ្វើជានគរទៀតបានហើយកុំឲ្យមានសេចក្ដីនឹកចាំពីឈ្មោះអ៊ីស្រាអែលទៀតឡើយ
5 ដ្បិតគេបានពិគ្រោះព្រមព្រៀងគ្នាហើយគេបានតាំងសញ្ញាទាស់នឹងទ្រង់
6 គឺអស់ទាំងពួកសាសន៍អេដំម សាសន៍អ៊ីសម៉ាអែលសាសន៍ម៉ូអាប់ និងសាសន៍ហាការេន