ទំនុក‌ដំកើង 83:1-7 KHOV

1 ឱ​ព្រះ‌អង្គ​អើយសូម​កុំ​ឲ្យ​ទ្រង់​នៅ​ស្ងៀម​ឡើយឱ​ព្រះ‌អង្គ​អើយ សូម​កុំ​ឲ្យ​សំងំ ឬ​ព្រងើយ​នៅ​ឲ្យ​សោះ

2 ដ្បិត​មើល ពួក​ខ្មាំង​សត្រូវ​ទ្រង់ គេ​កំពុង​តែ​អ៊ូអែហើយ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ គេ​ធ្វើ​ក្រអឺត‌ក្រអោង

3 គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ​ទាស់​នឹង​រាស្ត្រ​ទ្រង់ហើយ​គិត‌គូរ​គ្នា ទាស់​នឹង​អស់​អ្នក​ដែល​ទ្រង់​ខា‌ខាំង

4 គេ​បាន​ថា ចូរ​យើង​កាត់​គេ​ចេញមិន​ឲ្យ​ធ្វើ​ជា​នគរ​ទៀត​បានហើយ​កុំ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ឈ្មោះ​អ៊ីស្រា‌អែល​ទៀត​ឡើយ

5 ដ្បិត​គេ​បាន​ពិគ្រោះ​ព្រម‌ព្រៀង​គ្នា​ហើយគេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ទ្រង់

6 គឺ​អស់​ទាំង​ពួក​សាសន៍​អេដំម សាសន៍​អ៊ីស‌ម៉ា‌អែលសាសន៍​ម៉ូអាប់ និង​សាសន៍​ហាការេន

7 សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌លេកសាសន៍​ភីលីស្ទីន ព្រម​ទាំង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស​ផង