10 ជាអ្នកដែលវិនាសទៅ នៅត្រង់អេន-ដោរហើយបានត្រឡប់ដូចជាលាមកនៅដី
11 សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេបានដូចជាអូរិប និងសៀបអើ សូមឲ្យអស់ពួកចៅហ្វាយក្នុងសាសន៍ទាំងនោះបានដូចជាសេបា ហើយនឹងសាលមូន៉ា
12 ជាអ្នកដែលនិយាយថាចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះទុកជាកេរអាកររបស់យើងចុះ
13 ឱព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យគេបានដូចជាធូលីកួចដូចជាកំទេចចំបើងដែលផាត់ទៅដោយខ្យល់
14 ដូចភ្លើងដែលឆេះព្រៃហើយដូចជាអណ្តាតភ្លើងដែលរាលឡើងឆេះភ្នំផង
15 សូមដេញតាមគេដោយខ្យល់គំហុករបស់ទ្រង់ហើយធ្វើឲ្យគេភ័យញ័រដោយព្យុះសង្ឃរារបស់ទ្រង់យ៉ាងនោះឯង
16 សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាសដើម្បីឲ្យគេបានស្វែងរកព្រះនាមទ្រង់ ឱព្រះយេហូវ៉ាអើយ