ទំនុក‌ដំកើង 83:12-18 KHOV

12 ជា​អ្នក​ដែល​និយាយ​ថាចូរ​យើង​ចាប់​យក​អស់​ទាំង​ទី​លំនៅ​របស់​ព្រះទុក​ជា​កេរ‌អាករ​របស់​យើង​ចុះ

13 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​កួចដូច​ជា​កំទេច​ចំបើង​ដែល​ផាត់​ទៅ​ដោយ​ខ្យល់

14 ដូច​ភ្លើង​ដែល​ឆេះ​ព្រៃហើយ​ដូច​ជា​អណ្តាត​ភ្លើង​ដែល​រាល​ឡើង​ឆេះ​ភ្នំ​ផង

15 សូម​ដេញ​តាម​គេ​ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ហើយ​ធ្វើ​ឲ្យ​គេ​ភ័យ​ញ័រដោយ​ព្យុះ​សង្ឃរា​របស់​ទ្រង់​យ៉ាង​នោះ​ឯង

16 សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន‌ខ្មាសដើម្បី​ឲ្យ​គេ​បាន​ស្វែង​រក​ព្រះ‌នាម​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ

17 សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​ជា​ដរាបអើ សូម​ឲ្យ​គេ​ត្រូវ​ស្រឡាំង‌កាំង ហើយ​វិនាស​ទៅ

18 ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គព្រះ‌នាម​ជា​យេហូវ៉ាដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។