ទំនុក‌ដំកើង 83:3-9 KHOV

3 គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ​ទាស់​នឹង​រាស្ត្រ​ទ្រង់ហើយ​គិត‌គូរ​គ្នា ទាស់​នឹង​អស់​អ្នក​ដែល​ទ្រង់​ខា‌ខាំង

4 គេ​បាន​ថា ចូរ​យើង​កាត់​គេ​ចេញមិន​ឲ្យ​ធ្វើ​ជា​នគរ​ទៀត​បានហើយ​កុំ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ឈ្មោះ​អ៊ីស្រា‌អែល​ទៀត​ឡើយ

5 ដ្បិត​គេ​បាន​ពិគ្រោះ​ព្រម‌ព្រៀង​គ្នា​ហើយគេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ទ្រង់

6 គឺ​អស់​ទាំង​ពួក​សាសន៍​អេដំម សាសន៍​អ៊ីស‌ម៉ា‌អែលសាសន៍​ម៉ូអាប់ និង​សាសន៍​ហាការេន

7 សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌លេកសាសន៍​ភីលីស្ទីន ព្រម​ទាំង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស​ផង

8 ឯ​ស្រុក​អាស‌ស៊ើរ បាន​ពួត‌ដៃ​ជា​មួយ​នឹង​គេ​ដែរសាសន៍​ទាំង​នោះ​ក៏​ចូល​ដៃ​ជួយ​ពួក​កូន​ចៅ​ឡុត។ បង្អង់

9 ៙ សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​បាន​ធ្វើ​ដល់​សាសន៍​ម៉ាឌានគឺ​ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីសេរ៉ា និង​យ៉ាប៊ីននៅ​ត្រង់​ស្ទឹង​គីសុន