ទំនុក‌ដំកើង 83:9-15 KHOV

9 ៙ សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​បាន​ធ្វើ​ដល់​សាសន៍​ម៉ាឌានគឺ​ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីសេរ៉ា និង​យ៉ាប៊ីននៅ​ត្រង់​ស្ទឹង​គីសុន

10 ជា​អ្នក​ដែល​វិនាស​ទៅ នៅ​ត្រង់​អេន-ដោរហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី

11 សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេបាន​ដូច​ជា​អូរិប និង​សៀបអើ សូម​ឲ្យ​អស់​ពួក​ចៅ‌ហ្វាយ​ក្នុង​សាសន៍​ទាំង​នោះបាន​ដូច​ជា​សេបា ហើយ​នឹង​សាល‌មូន៉ា

12 ជា​អ្នក​ដែល​និយាយ​ថាចូរ​យើង​ចាប់​យក​អស់​ទាំង​ទី​លំនៅ​របស់​ព្រះទុក​ជា​កេរ‌អាករ​របស់​យើង​ចុះ

13 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​កួចដូច​ជា​កំទេច​ចំបើង​ដែល​ផាត់​ទៅ​ដោយ​ខ្យល់

14 ដូច​ភ្លើង​ដែល​ឆេះ​ព្រៃហើយ​ដូច​ជា​អណ្តាត​ភ្លើង​ដែល​រាល​ឡើង​ឆេះ​ភ្នំ​ផង

15 សូម​ដេញ​តាម​គេ​ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ហើយ​ធ្វើ​ឲ្យ​គេ​ភ័យ​ញ័រដោយ​ព្យុះ​សង្ឃរា​របស់​ទ្រង់​យ៉ាង​នោះ​ឯង