ទំនុក‌ដំកើង 84:2-8 KHOV

2 ព្រលឹង​ទូល‌បង្គំ​រឭកអើ ក៏​កន្លេង​ចិត្ត ដោយ​នឹក​ដល់​ទីលាន​នៃ​ព្រះ‌យេហូវ៉ាចិត្ត និង​សាច់​ឈាម​ទូល‌បង្គំស្រែក​អាល័យ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ

3 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ជា​មហា‌ក្សត្រហើយ​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយទោះ​ទាំង​ចាប​ក៏​រក​ទី​នៅ​បានហើយ​សត្វ​ត្រចៀក‌កាំ ក៏​បាន​សំបុក​សំរាប់​ខ្លួនជា​កន្លែង​ដែល​ដាក់​កូន​បាន​ដែរគឺ​ជា​អាសនា​នៃ​ទ្រង់

4 មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​អាស្រ័យ​នៅក្នុង​ដំណាក់​ទ្រង់គេ​នឹង​ចេះ​តែ​សរសើរ​ដល់​ទ្រង់​ជានិច្ច។ –បង្អង់

5 ៙ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​យក​ទ្រង់​ជា​កំឡាំងរបស់​ខ្លួនជា​អ្នក​ដែល​មាន​គ្រប់​ទាំង​ផ្លូវ​រៀប‌ចំ​ក្នុង​ចិត្ត​ហើយ

6 កាល​ណា​អ្នក​នោះ​ដើរ​កាត់​ច្រក​នៃ​សេចក្ដី​យំ​សោកក៏​ធ្វើ​ឲ្យ​ច្រក​នោះ​ត្រឡប់​ទៅ​ជា​ទី​មាន​ក្បាល​ទឹក​ហូរអើ ទឹក​ភ្លៀង​ក៏​គ្រប​ដោយ​ពរ​ដែរ

7 ពួក​នោះ​ដើរ​ទៅ​ទាំង​មាន​កំឡាំង​ខ្លាំង​ឡើង​បណ្តើរគ្រប់​គ្នា​ក៏​លេច​មក​នៅ​ចំពោះ​ព្រះ ត្រង់​ស៊ីយ៉ូន

8 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយសូម​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំឱ​ព្រះ​នៃ​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ បង្អង់